ម៉ានីល៖ មន្រ្តីសន្តិសុខហ្វីលីពីន បាននិយាយថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីកំពុងត្រៀមរៀបចំផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូងនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២១ មិថុនា ២០២៣។

សមយុទ្ធកងទ័ពជើងទឹករវាងសហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី ដែលគ្រោងធ្វើឡើងនាពេលឆាប់ៗនេះ នឹងមានការចូលរួមពីយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ក្នុងនោះអាមេរិកគ្រោងដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS America ខណៈដែលជប៉ុននឹងបញ្ជូននាវាចម្បាំងដ៏ធំបំផុតមួយរបស់ខ្លួន គឺនាវាផ្ទុកឧទ្ធម្ភាគចក្រ JS Izumo។

រីឯកងទ័ពជើងទឹកអូស្រ្តាលី Royal Australian នឹងបញ្ជូននាវាចម្បាំង HMAS Canberra របស់ខ្លួន ដែលផ្ទុកឧទ្ធម្ភាគចក្រមកចូលរួមផងដែរ ដោយមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងពីរ បាននិយាយថា សមយុទ្ធកងទ័ពជើងរួមគ្នានេះ ត្រូវបានគ្រោងទុកកាលពីប៉ុន្មានខែមុន។

ទោះបីជាយ៉ាងណា ហ្វីលីពីននឹងមិនមែនជាផ្នែកមួយនៃសមយុទ្ធនាពេលឆាប់ៗខាងមុខនេះទេ ដោយសារការកំណត់ផ្នែកភស្តុភារយោធា ប៉ុន្តែបើកចំហដើម្បីក្លាយជាអ្នកចូលរួមនាពេលអនាគត៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ