ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តអនុវត្តឲ្យបាននូវបណ្ដាំរបស់ពុក ដើម្បីការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបែបនេះក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារប្រាប់ទៅកូនប្រុសច្បង គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា អនាគតនាយករដ្ឋមន្ត្រី ថា «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន»។

តាមរយៈគេហទំព័រហ្វសប៊ុក នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ។ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន»។

តាមរយៈវិដេអូផ្សាយផ្ទាល់ កាលពីថ្ងៃទី២៦ កក្កដា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ