អាមេរិក៖ យោងតាមន្ត្រីមសេតវិមាន ការពិភាក្សាកម្រិតបុគ្គលិកជុំវិញការបង្កើនកម្រិតបំណុល និងកញ្ចប់ថវិការរវាងសេតវិមាន និងសមាជិកសភាមកពីគណបក្សសាធារពរដ្ឋ នឹងបន្តនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden និងប្រធានសភា លោក Kevin McCarthy បានសន្ទនាតាមទូរស័ព្ទកាលពីរសៀលថ្ងៃអាទិត្យ។ មន្ត្រីខាងលើបានបន្ថែមថា លោក Biden និងលោក McCarthy នឹងជួបគ្នានៅថ្ងៃចន្ទនេះ។ បើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២។

លោក McCarthy បាននិយាយថា ការសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ដែលទើបត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលG7 នៅប្រទេសជប៉ុន គឺជាការពិភាក្សាប្រកបដោយផ្លែផ្កា។ 

ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានរយៈពេល១៨នាទីនៅវិមានកាពីតូល សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ California បាននិយាយថា ខណៈពេលវេលានៃកិច្ចប្រជុំកំពុងដំណើរការនៅឡើយ ជំនួបនោះទំនងជានឹងកើតឡើងនៅរសៀលថ្ងៃចន្ទនេះ។ពុំមានក្ដីរំពឹងថានឹងមានក្រុមមេដឹកនាំសភាផ្សេងទៀតទេចូលរួមទេ។

ការបង្ហាញសុទ្ធិដ្ឋិនិយមបន្ថែមទៀតពីលោក McCarthy បានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី បានចេញការព្រមានដ៏ម៉ឺងម៉ាត់ មួយកាលពីព្រឹកថ្ងៃអាទិត្យថា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋអាចប្រើការខកខានសងបំណុលជាតិដើម្បីបំផ្លាញនយោបាយរបស់លោក និងបានទទួលស្គាល់ថាពេលវេលាជិតអស់ហើយក្នុងការប្រើប្រាស់សកម្មភាពឯកតោភាគីដើម្បីបង្កើនកម្រិតប្រាក់កម្ចីសហម្ព័ន្ធ ខណៈកាលកំណត់ឈានទៅដល់កិច្ចព្រមព្រៀងកាន់តែជិតចូលមកដល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ