អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសម៉ាលីបានស្នើឱ្យអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាព ដោយមិនត្រូវពន្យារពេល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៨ មិថុនា ២០២៣។

ប្រទេសម៉ាលី បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ (អ.ស.ប) ដកបេសកកម្មរក្សាសន្តិភាពចេញពីប្រទេសរបស់ខ្លួន ដោយមិនត្រូវពន្យារពេលទៀតឡើយ ហើយបានឆ្លៀតថ្កោលទោសផងដែរចំពោះបរាជ័យនៃបេសកកម្មនេះ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខខាងសន្តិសុខ។

សមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ប្រទេស មានពេលត្រឹមថ្ងៃទី៣០ ខែមិថុនា ដើម្បីអនុម័តលើដំណោះស្រាយបន្តសុពលភាពនៃអាណត្តិរបស់ មីនុស្មា (MINUSMA)  ក្នុងប្រទេសម៉ាលី។ ការសម្រេចណាមួយត្រូវតម្រូវឱ្យមានសំឡេងគាំទ្រយ៉ាងហោច ៩សំឡេង ក្នុងចំណោមប្រទេសជាសមាជិកចំនួន១៥ និងមិនមាន ការវេតូ ឬជំទាស់ណាមួយពីសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ