ផ្ទុះរថយន្តដឹកប្រេង បង្កឱ្យភ្លើងឆេះក្នុងផ្លូវរូងក្រោមដីនៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស១៩នាក់
បរទេស៖ ពិតជាគួរឱ្យរន្ធត់ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាំងយ៉ុងមួយគ្រឿង ក្រឡាប់ផ្ងារជើង ក្នុងផ្លូវរូងក្រោមដីនៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន បើករថយន្ត ពន្លត់អគ្គីភ័យរហូតដល់ព្រឹក មនុស្សយ៉ាងហោចណាស់ ១៩ នាក់បានស្លាប់ និង បានរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី ១៩ ធ្នូ ២០២២៕
រថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់នៅក្នុងផ្លូវរូងក្រោមដី Salang ដែលតភ្ជាប់ខេត្ត Parwan ជាមួយនឹងខេត្ត Baklan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន នៅយប់ថ្ងៃសៅរ៍ទី ១៧ មុនពេលការផ្ទុះឆាបឆេះបានរាលដាលដល់រថយន្តផ្សេងទៀតជាច្រើនគ្រឿង និងបណ្ដាលឱ្យមនុស្សយ៉ាងតិច ១៩នាក់បានស្លាប់ មុនពេលអាជ្ញាធរអាចពន្លត់ភ្លើងបានដោយជោគជ័យ។
យ៉ាងណាមិញមន្ត្រីសុខាភិបាលក្នុងខេត្ត Parwan បានប្រាប់ថា អ្នកស្លាប់ជាច្រើននាក់ត្រូវបានឆាបឆេះ យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចបែងចែកបានថាជាបុរស ឬស្ត្រី ជាមួយគ្នានោះគេរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ៣២ នាក់បានរងរបួសក្នុងឧបទ្ទវហេតុដ៏អាក្រក់នេះ ហើយចំនួនអ្នកស្លាប់ត្រូវបានគេជឿថាអាចនឹងកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថាផ្លូវរូងក្រោមដី Salaang មានប្រវែង ២.៦ គីឡូម៉ែត្រ និងស្ថិតនៅកម្ពស់ ៣,៤០០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយវាត្រូវបានគេសាងសង់ញ្ចប់ដោយសហភាពសូវៀតក្នុងឆ្នាំ ១៩៦៤និងត្រូវបានចាត់ទុកថាជាស្នាដៃវិស្វកម្មមួយនៃសម័យកាលនៃការសាងសង់តាមរយៈជួរភ្នំ Hindu Kush។
ទោះជាយ៉ាងណាក៏ដោយ ផ្លូវរូងក្រោមដីនេះជារឿយៗត្រូវបានបិទដោយសារតែគ្រោះថ្នាក់ឬការរអិលបាក់ដីជាច្រើនដង ហើយធ្លាប់មានភ្លើងឆេះក្នុងផ្លូវរូងក្រោមដីកាលពីឆ្នាំ ១៩៨២ ដែលបានបង្កឱ្យមនុស្សស្លាប់ច្រើននាក់ ដោយសូវៀតបានដាក់ការប៉ាន់ប្រមាណថាអាចមានមនុស្សស្លាប់ចន្លោះពី១៦៨-១៧២ នាក់ ខណៈដែលលោកខាងលិចជឿថាចំនួនអ្នកស្លាប់មានចន្លោះពី ២,៧០០ ទៅ ៣,០០០នាក់៕