អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជ Masako នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ពួកគេ ចាប់តាំងពីការឡើងគ្រងរាជ្យ Chrysanthemum ក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Business Time នៅថ្ងៃទី ០៩ មិថុនា ២០២៣។
ដំណើរទស្សនកិច្ចនៅថ្ងៃទី ១៧-២៣ ខែមិថុនា កើតឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានអញ្ជើញគូស្នេហ៍ទាំងពីរក្នុងដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូកាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធនៃមិត្តភាព និងសុច្ឆន្ទៈជាមួយឥណ្ឌូនេស៊ី។
កាលពីឆ្នាំមុន ពួកគេបានធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីឡើងសោយរាជ្យដើម្បីចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II ក្នុងទីក្រុងឡុងដ៍។
លោក Fumio Kishida បានអញ្ជើញលោក Joko Widodo ឱ្យចូលរួមកិច្ចប្រជុំកំពូលក្រុមប្រាំពីរកាលពីខែមុននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា រួមជាមួយនឹងមេដឹកនាំមកពីប្រទេសកំពុងអភិវឌ្ឍន៍មហាអំណាចមួយចំនួនផ្សេងទៀត៕