តេហេរ៉ង់៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងតាលីបង់ បានបើកការបាញ់ប្រហារទៅលើឆ្មាំព្រំដែនអ៊ីរ៉ង់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣។
ស្ថានការណ៍ ត្រូវបានរាយការណ៍ថា ស្ថិតក្រោមការគ្រប់គ្រង ខ្សែវីដេអូដែលមិនត្រូវបានផ្សព្វផ្សាយបានបង្ហាញឱ្យឃើញពីយុទ្ធជនតាលីបង់កំពុងរំកិលអាវុធទៅកាន់ព្រំដែន។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅព្រំដែននៃខេត្ត Sistan និង Baluchistan របស់អ៊ីរ៉ង់ និងតំបន់ Nimroz របស់អាហ្វហ្គានីស្ថាន ខណៈទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា ពួកសកម្មប្រយុទ្ធតាលីបង់ បានបើកការបាញ់ប្រហារមុន ដោយសម្លាប់ឆ្មាំព្រំដែនអ៊ីរ៉ង់ ២នាក់៕