អន្តរជាតិ៖ មន្ត្រីបារាំងបាននិយាយថា ប្រទេសបារាំងនឹងចូលរួមជាមួយចក្រភពអង់គ្លេសក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចធ្វើដំណើរបានចម្ងាយ 250 គីឡូម៉ែត្រ (155 ម៉ាយ) ដែលជាចលនា អនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនវាយប្រហារលើកងទ័ពរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ កក្កដា ២០២៣។
លោក Emmanuel Macron បាននិយាយថា លោកបានសម្រេចចិត្តជំរុញជំនួយយោធាដល់អ៊ុយក្រែន ដើម្បីជួយដល់ការវាយលុករបស់ខ្លួន ខណៈដែលលោកបានមកដល់កិច្ចប្រជុំកំពូលនៃសម្ព័ន្ធមិត្ត NATO ដែលមានសមាជិក ៣១ ប្រទេសក្នុងប្រទេសលីទុយអានី។
លោក Macron បាននិយាយថា “ខ្ញុំបានសម្រេចចិត្តបង្កើនការចែកចាយសព្វាវុធ និងបរិក្ខារ ដើម្បីឱ្យយោធាអ៊ុយក្រែនមានសមត្ថភាពវាយប្រហារកាន់តែជ្រៅ” ខណៈលោកបដិសេធថាតើមីស៊ីលប៉ុន្មានគ្រាប់នឹងត្រូវបានបញ្ជូនទៅអោយអ៊ុយក្រែន៕