អន្តរជាតិ៖ ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់អាវុធដល់ឥណ្ឌាប្រមាណ ១៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៣ កុម្ភៈ ២០២៣។

ឥណ្ឌាគឺជាអ្នកទិញអាវុធរុស្ស៊ីដ៏ធំបំផុតរបស់ពិភពលោក ដែលស្មើនឹងប្រហែល 20 ភាគរយ ហើយទីក្រុងញូវដែលីមិនបានថ្កោលទោសចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។ 

យ៉ាងណាមិញ បណ្តាប្រទេសលោកខាងលិចមួយចំនួនបានដាក់ទណ្ឌកម្មលើរុស្ស៊ី រួមទាំងអាវុធជាការឆ្លើយតបទៅនឹងការឈ្លានពានដែលទីក្រុងម៉ូស្គូហៅថាជា "ប្រតិបត្តិការយោធាពិសេស"៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ