ហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តទាំង១០ របស់ជប៉ុន ប្រសិនបើទីក្រុងតូក្យូ បន្តផែនការបញ្ចេញទឹកវិទ្យុសកម្មដែលចេញពីរោងចក្រ Fukushima
ហុងកុង៖ ប្រធាននាយកដ្ឋានបរិស្ថានទីក្រុងហុងកុង បាននិយាយថា ទីក្រុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តទាំង ១០ របស់ជប៉ុន ប្រសិនបើទីក្រុងតូក្យូ បន្តផែនការបញ្ចេញទឹកវិទ្យុសកម្មដែលចេញពីរោងចក្រ Fukushima ដែលខូចចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ កក្កដា ២០២៣។
លោក Tse Chin-wan លេខាធិការបរិស្ថាន នៅថ្ងៃពុធថា ការហាមឃាត់នឹងរួមបញ្ចូលការនាំចូលនូវផលិតផលរស់ ក្លាសេ ទូរទឹកកក សម្ងួត ឬអភិរក្សផ្សេងៗ អំបិលសមុទ្រ និងសារ៉ាយសមុទ្រដែលមិនទាន់កែច្នៃ ឬកែច្នៃ។
វិធានការនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំហុងកុងលោក John Lee បាននិយាយថា ទីក្រុងនឹងហាមឃាត់ផលិតផលសមុទ្រពី "មួយចំនួនធំ" នៃខេត្តរបស់ជប៉ុន ប្រសិនបើទីក្រុងតូក្យូបន្តដំណើរការការបង្ហូរទឹកសំណល់។
ទីក្រុងនេះគឺជាទីផ្សារធំទីពីររបស់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសចិនដីគោកសម្រាប់ការនាំចេញកសិផល និងនេសាទ។ ក្នុងឆ្នាំ 2022 ប្រទេសជប៉ុនបាននាំចេញផលិតផលនេសាទចំនួន 75,5 ពាន់លានយ៉េន (536 លានដុល្លារទៅកាន់ហុងកុង)។
ក្រសួងការបរទេសរបស់ទីក្រុងតូក្យូបាននិយាយនៅថ្ងៃពុធថា ប្រទេសជប៉ុនបានស្នើសុំយ៉ាងខ្លាំងដល់មន្ត្រីហុងកុងកុំឱ្យរឹតបន្តឹងលើការនាំចូលអាហារពីប្រទេសជប៉ុន ដោយសារតែផែនការរបស់ខ្លួនក្នុងការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ប្រធានលេខាធិការ បាននិយាយថាការហាមប្រាមនឹងអនុវត្តចំពោះផលិតផលជលផលនាំចូលពីទីក្រុងតូក្យូ ហ្វូគូស៊ីម៉ា ឈីបា តូឈីហ្គី អ៊ីបារ៉ាគី ហ្គូម៉ា មីយ៉ាជី នីហ្គាតា ណាហ្គាណូ និងសៃតាម៉ា៕RT