ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹង ហាមឃាត់ការនាំចេញរ៉ែ (bauxite) ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២២ ធ្នូ ២០២២៕

លោក វីដូដូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «គោលបំណងនេះ គឺដើម្បីបង្កើតឱកាសការងារកាន់តែច្រើន នៅក្នុងប្រទេស បង្កើនការផ្លាស់ប្តូររូបិយប័ណ្ណបរទេសរបស់យើង និងកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌បន្ថែមទៀត»។

យោងតាមលោក វីដូដូ បានជំរុញប្រាក់ចំណូលរបស់ប្រទេសឥណ្ឌូណេស៊ី ពីវិស័យរ៉ែ ចន្លោះពី១.១ពាន់ លានដុល្លារក្នុងឆ្នាំ ២០១៤ ដល់ ២០.៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយវិស័យនេះត្រូវបានគេរំពឹងថា នឹងទាញប្រាក់ចំណូលប្រមាណ ៣០ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ។ 

យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប៉ាន់ប្រមាណថា អាជីវកម្មផលិតកម្ម ដែលទាក់ទងនឹងរ៉ែ (bauxite) នឹងស្រូបទាញប្រាក់ចំណូលហូរចូលរដ្ឋចន្លោះពី ២១ទ្រីលានរូព្យ៉ា ឬប្រហែល ១.៣៥ពាន់ លានដុល្លារអាមេរិក ដល់ ៦២ទ្រីលានរូព្យ៉ា ឬប្រហែល ៣.៩៨ពាន់លានដុល្លារ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ