បេឡារូសព្យាករណ៍ថា ជម្លោះផ្ទៃក្នុងអ៊ុយក្រែននឹងកើតឡើងក្នុងពេលឆាប់ៗនេះ
មីនស្ក៍៖ ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌើ លូកាសិនកូ បានព្យាករណ៍ថា ជម្លោះអ៊ុយក្រែននឹងកើតឡើងក្នុងពេលឆាប់ៗនេះ ចំពេល មានភាពតានតឹងកំពុងកើតឡើងរវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ និងថ្នាក់ដឹកនាំស៊ីវិលរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ០២ កញ្ញា ២០២២។
លោក លូកាសិនកូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ បានថ្លែងតាមប្រព័ន្ធវីដេអូអនឡាញទៅកាន់សិស្សសាលា និងនិស្សិតសាកលវិទ្យាល័យបេឡារូសថា អ៊ុយក្រែនកំពុងត្រូវបានបែងចែក ហើយថា ជម្លោះកំពុងកើតឡើងរវាងប្រធានាធិបតី និងយោធា ។
លោក លូកាសិនកូ បានព្រមានថា ជម្លោះនៅក្នុងប្រទេសជិតខាងអាចឈានដល់ការប្រឈមមុខគ្នាដ៏គួរឱ្យភ័យខ្លាចបំផុត ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធប្រល័យលោក។ លោកថា រុស្ស៊ីមិនអាចទទួលរងការបរាជ័យនៅទីនោះបានទេ ហើយបេឡារូសនឹងឈរយ៉ាងរឹងមាំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ី។
ប្រធានាធិបតីបេឡារូសរូបនេះបានសង្កត់ធ្ងន់ទៀតថា លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានស្ថិតនៅពីក្រោយការរៀបចំសម្រាប់ការវាយប្រហារដែលបានគ្រោងទុកប្រឆាំងនឹងបេឡារូស ដោយអះអាងថា មហាអំណាចទាំងនោះនឹងនៅតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំប្រទេសរុស្ស៊ីជួបនៅវិបត្តិធ្ងន់ធ្ងរ ។