អន្តរជាតិ៖ មានជនស៊ីវិល ២១០ នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា ក្នុងរយៈពេល ២៤ ថ្ងៃនៅក្នុងតំបន់សូម៉ាលីឡែន នៃប្រទេសសូម៉ាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ មីនា ២០២៣។

យោងតាមមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា ផែនទីមានចលនាបង្ហាញពីទីក្រុង Las Anod នៅក្នុងតំបន់ទាមទារផ្តាច់ចេញពីប្រទេសសូម៉ាលី គឺតំបន់សូម៉ាលីឡែន ដែលជាកន្លែងមនុស្សចំនួន ២១០ នាក់បានស្លាប់ ក្នុងរយៈពេល ២៤ថ្ងៃចុងក្រោយនេះ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងកងកម្លាំងសន្តិសុខ និងសមាជិកក្រុមសូម៉ាលីឡែន ។

អភិបាលក្រុង Abdirahim Ali Ismail បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ជនស៊ីវិលចំនួន ២១០ នាក់ត្រូវបានសម្លាប់ និង ៦៨០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងរវាងកងកម្លាំង សូម៉ាលី និងសហគមន៍មូលដ្ឋាន នៅក្រុង Las Anod"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ