ខាទុំ៖ មន្ត្រីក្នុងតំបន់បាននិយាយក្នុងថ្ងៃអាទិត្យម្សិលមិញថា មនុស្សសរុបចំនួន ២៨៧នាក់បានស្លាប់ និង ២៣៩នាក់ផ្សេងទៀតរងរបួស នៅក្នុងជម្លោះកុលសម្ព័ន្ធនាពេលថ្មីៗនេះ ក្នុងរដ្ឋ Blue Nile ភាគអាគ្នេយ៍នៃប្រទេសស៊ូដង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី៣១ តុលា ២០២២។

ជាមួយគ្នានេះ មានការរំពឹងថា ចំនួនជនរងគ្រោះនឹងបន្តកើនឡើងបន្ថែមទៀត ខណៈរដ្ឋមន្ត្រីសុខាភិបាលរដ្ឋ Blue Nile លោក Jamal Nasir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ទង់មតិថ្មីមួយនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យដដែលនេះ។ លោកបានកត់សម្គាល់ថា ក្រុមធ្វើកោសល្យវិច្ច័យនឹងកំណត់ពីមូលហេតុនៃការស្លាប់របស់សាកសពដែលត្រូវបានគេដុតមួយចំនួន ដើម្បីពិនិត្យមើលថាតើពួកគេបានរងការវាយប្រហារដោយអាវុធ ឬការវាយដំឬអត់។ 

កាលពីចម្លោះថ្ងៃទី១៩ និង២០ ខែតុលាកន្លងមកនេះ ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកុលសម្ព័ន្ធ Hausa និង Berta ក្នុងរដ្ឋ Blue Nile ដែលត្រូវបានគេរាយការណ៍ថា ដោយសារតែជម្លោះរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហាកម្មសិទ្ធិដីធ្លី។

ចំណែកកាលពីថ្ងៃទី២១ ខែតុលា អភិបាលរដ្ឋ Blue Nile លោក Ahmed El Omda Badi បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការស្វែងរកការពិតមួយ ដើម្បីស៊ើបអង្កេតការប្រយុទ្ធគ្នានៃកុលសម្ព័ន្ធទាំងពីរនៅក្នុងរដ្ឋមួយនេះ។ ទន្ទឹមគ្នា លោកអភិបាលក៏បានចេញក្រឹត្យប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅគ្រប់ផ្នែកទាំងអស់នៃតំបន់ Blue Nile សម្រាប់រយៈពេល ៣០ថ្ងៃផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ