ផតលែន៖ ការតវ៉ាដោយក្រុមស្តាំនិយមនិងឆ្វេងនិយម ដែលជាគូប្រជែងនៅទីក្រុងផតលែន (PORTLAND) បានធ្លាក់ចូលទៅក្នុងអំពើហិង្សាកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមប្រឆាំងបានចូលរួមក្នុងការប៉ះទង្គិចគ្នា ហើយយ៉ាងហោចណាស់បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទបាញ់កាំភ្លើងទៅលើក្រុមបាតុករ។
គ្មាននរណាម្នាក់រងរបួសក្នុងការបាញ់កាំភ្លើងទៅមកនោះទេ ហើយនៅល្ងាចថ្ងៃអាទិត្យនេះ ក៏មិនមានសេចក្តីរាយការណ៍អំពីការរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាច្រើនផ្សេងទៀតដែលបានឃើញភាគីប្រឆាំងបានឈ្លោះប្រកែកគ្នាដាក់គ្នាទៅវិញទៅមកនៅក្នុងអ្វីដែលមើលទៅដូចជា ការបាញ់វត្ថុរាវ និងបំបែកកញ្ចក់រថយន្តរបស់គូប្រជែង។
មេប៉ូលីស លោក Chuck Lovell បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រថា មន្រ្តីនឹងមិនចាំបាច់អន្តរាគមន៍ដើម្បីបំបែកការប្រយុទ្ធគ្នារវាងក្រុមនេះទេ។ ប៉ុន្តែលោកបានបន្ថែមថា “ដោយសារតែការចាប់ខ្លួនមិនត្រូវបានធ្វើឡើងនៅកន្លែងកើតហេតុនៅពេលដែលភាពតានតឹងកើនឡើង មិនមានន័យថា មនុស្សនឹងមិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មឡើយ” ។
គួររំលឹកថា ទីក្រុង PORTLAND បានក្លាយជាកន្លែងសម្រាប់ការប៉ះទង្គិចគ្នារវាងក្រុមជ្រុលនិយមនយោបាយចាប់តាំងពីឆ្នាំមុន។ NR