តូក្យូ៖ អាជ្ញាធរសុខាភិបាលជប៉ុនបានរាយការណ៍ពីការរកឃើញករណីឆ្លងលើកដំបូង ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទើបដាក់បញ្ចូលក្នុងបញ្ជីគួរអោយចាប់អារម្មណ៍។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន NHK៕

ក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា អ្នកធ្វើដំណើរ២នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩នៅឯមណ្ឌលធ្វើចត្តាឡីស័ក នៃអាកាសយានដ្ឋានចំនួនពីរត្រូវបានគេរកឃើញថា មានផ្ទុកវីរុសបំប្លែងខ្លួនថ្មី មូ “Mu”។ វីរុសបំប្លែងខ្លួនថ្មី មូ “Mu” ត្រូវបានគេរកឃើញនៅអាហ្វ្រិកខាងត្បូង និងអឺរ៉ុប ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានដាក់បញ្ចូលវីរុសដែលគេសង្ស័យថា អាចប្រឆាំងនឹងវ៉ាក់សាំងនេះ ទៅក្នុងបញ្ជីវីរុសបំប្លែងខ្លួនដែលគួរអោយចាប់អារម្មណ៍នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។

លើសពីនេះទៅទៀត អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី មូ “Mu” មានការផ្លាស់ប្តូរដែលមានសក្តានុពល ក្នុងការគេចពីភាពស៊ាំដែលផ្តល់ដោយវ៉ាក់សាំងការពារ។ 

បើតាម WHO វីរុសបំប្លែងខ្លួនថ្មីនេះ វបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសកូឡុំប៊ី កាលពីខែមករា ប៉ុន្តែត្រូវបានបញ្ជាក់មាននៅក្នុងប្រទេសយ៉ាងតិច ៣៩ ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ