កូឡុំបូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីស្រីលង្កា Ranil Wickremesinghe បាននិយាយកាលពីថ្ងៃសៅរ៍ថា ការតវ៉ា និងការជជែកពិភាក្សាគ្នានឹងមិនដោះស្រាយវិបត្តិបច្ចុប្បន្ននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី ៣១ កក្កដា ២០២២។ 

លោកបានបញ្ជាក់ជាថ្មីអំពីការអំពាវនាវរបស់លោកឲ្យមានរដ្ឋាភិបាលគ្រប់ភាគី ដោយលោកបានសង្កត់ធ្ងន់ថាគ្រប់ភាគីដែលតំណាងក្នុងសភាគួររួមកម្លាំងដើម្បីជម្នះវិបត្តិសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីក៏បាននិយាយកាលពីថ្ងៃសៅរ៍នៅទីក្រុង Kandy ថាកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីជួយទាញប្រទេសដែលក្ស័យធនចេញពីវិបត្តិសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានរុញច្រានត្រឡប់ទៅខែកញ្ញាវិញដោយសារតែភាពចលាចលក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ