អន្តជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន និងអាឡឺម៉ង់បានព្រមព្រៀងសហការលើវិស័យមួយចំនួន ហើយបន្តពិភាក្សាអំពីដំណោះស្រាយចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសទាំងពីរនឹងពន្លឿនការរៀបចំសម្រាប់ការពិគ្រោះយោបល់អន្តររដ្ឋាភិបាល ដែលមេដឹកនាំ និងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរគ្រោងនឹងធ្វើ។ ការពិគ្រោះយោបល់អាចធ្វើឡើងនៅដើមខែមិថុនា។

ទាក់ទងនឹងបញ្ហាអ៊ុយក្រែន លោកស្រី Baerbock បានអំពាវនាវឱ្យចិនចាត់វិធានការ និងបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី។ លោកស្រីបាននិយាយថា ចិនអាចដើរតួនាទីសំខាន់ក្នុងការនាំមកនូវការបញ្ចប់សង្គ្រាម។

ដោយឡែក លោក Qin បានលើកឡើងថា ស្របតាមគោលជំហររបស់ចិនដែលថា ការសន្ទនា និងការចរចាគឺជាដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់ចំពោះវិបត្តិអ៊ុយក្រែន។ 

គួរបញ្ជាក់ផងដែរថា លោក Qin គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំង និងន័រវែស បន្ទាប់ពីលោកចាកចេញពីប្រទេសអាល្លឺម៉ង់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ