រីយ៉ាដ៖ អ្នកការទូតបានប្រាប់កាសែត Wall Street Journal ថា អារ៉ាប៊ីសាអូឌីត គ្រោងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាសន្តិភាពអន្តរជាតិស្តីពីអ៊ុយក្រែននាខែក្រោយនេះ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងបណ្តាប្រទេសមកពីអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០១ មិថុនា ២០២៣។
អ្នកការទូតបានប្រាប់កាសែត Wall Street Journal ថា អារ៉ាប៊ីសាអូឌីត គ្រោងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាសន្តិភាពអន្តរជាតិ ស្តីពីអ៊ុយក្រែននាខែក្រោយនេះ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងបណ្តាប្រទេសមកពីអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ ចំណែករុស្ស៊ីត្រូវបានដកចេញពីការប្រមូលផ្តុំ ដែលត្រូវបានរៀបចំឡើងដោយមហាអំណាចលោកខាងលិច និងអ៊ុយក្រែន។
បើតាមប្រភពបានឱ្យដឹងថា ប្រទេសចំនួន ៣០ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះនៅទីក្រុងជេតដា នៅថ្ងៃទី០៥ និងទី០៦ ខែសីហាខាងមុខ។ ប្រទេសទាំងនោះមានដូចជាឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ី អេហ្ស៊ីប ម៉ិកស៊ិក ឈីលី និងសំប៊ីជាដើម។
ទោះជាយ៉ាងណាក៏ដោយ ប្រភពមិនបានបង្ហើបឱ្យដឹងថាតើប្រទេសប៉ុន្មាន នឹងបញ្ជូនគណៈប្រតិភូមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ។ ប៉ុន្តែបើតាមប្រភពពីអ្នកការទូត អង់គ្លេស អាហ្រ្វិកខាងត្បូង ប៉ូឡូញ និងសហភាពអឺរ៉ុប ស្ថិតក្នុងចំណោមអ្នកដែលបានទទួលយកការអញ្ជើញរួចហើយ៕RT