តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយថា រូបលោកត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាក្នុងកម្រិតខ្ពស់ជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ជំរិតកាលពីអំឡុងទសវត្សរ៍កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយសាច់ញាតិរបស់អ្នកដែលត្រូវបានចាប់ជំរិតដោយកូរ៉េខាងជើងថា វាពិតជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងណាស់ ដែលគ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ជំរិត បានវិលត្រឡប់មកកាន់ប្រទេសជប៉ុនវិញ ចាប់តាំងពីឆ្នាំ ២០០២។ 

ជាមួយគ្នានេះ លោក គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការវិលត្រឡប់មកវិញ នៃអ្នកដែលត្រូវបានចាប់ជំរិតទាំងអស់ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ នាឱកាសនោះដែរ លោក គីស៊ីដា បានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់គាត់ ក្នុងការជួបចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌជាមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ