បរទេស៖ អាហ្វ្រិកខាងត្បូងបានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនធ្វើការឆ្ពោះទៅរកការចរចាកិច្ចព្រមព្រៀងសន្តិភាពមួយ បន្ទាប់ពីប្រធានាធិបតី Cyril Ramaphosa បានប្រកាសថាមេដឹកនាំនៃប្រទេសអាហ្វ្រិកចំនួន០៦ គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងគៀវនៅខែក្រោយ ដើម្បីជំរុញកិច្ចចរចាទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣។

ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីប ហ្សំប៊ី កុងហ្គោ អ៊ូហ្គង់ដា អាហ្រ្វិកខាងត្បូង និងសេណេហ្គាល់ ក៏បានជំរុញឱ្យអ៊ុយក្រែនទទួលយកការបើកកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី និងទម្លាក់លក្ខខណ្ឌជាមុននៃការដកកងកម្លាំងរបស់ទីក្រុងម៉ូស្គូទាំងស្រុងចេញពីទឹកដីដែលគៀវទាមទារជារបស់ខ្លួន។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអាហ្រ្វិកខាងត្បូង លោកស្រី Lyubov Abravitova បាននិយាយថា "ប្រធានាធិបតីរបស់ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ ... គ្មានការចរចារវាងអ៊ុយក្រែន និងរុស្ស៊ីទេ លុះត្រាតែរុស្ស៊ីចាកចេញពីទឹកដីរបស់យើងក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ"។

ទោះជាយ៉ាងណា លោកស្រីបានបញ្ជាក់ថា ក្រុងកៀវនឹងស្វាគមន៍មេដឹកនាំ អេហ្ស៊ីប ហ្សំប៊ី កុងហ្គោ អ៊ូហ្គង់ដា អាហ្រ្វិកខាងត្បូង និងសេណេហ្គាល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ