សេតវិមាន៖ ប្រធានាធិបតី Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ
1 ឆ្នាំ មុន
អន្តរជាតិ៖ សេតវិមាននិយាយថា ប្រធានាធិបតី Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នៅថ្ងៃព្រហស្បតិ៍ មុនពេលកិច្ចប្រជុំកំពូល Group of Seven នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣។
លោក Biden គ្រោងនឹងចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃពុធ ហើយមកដល់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍មួយថ្ងៃមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល G7 ។
បច្ចុប្បន្នលោក Biden កំពុងពិភាក្សាជាមួយមេដឹកនាំសភា រួមទាំងប្រធានសភាសាធារណៈរដ្ឋ លោក Kevin McCarthy ស្តីពីការបង្កើនកម្រិតបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕