អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាស សម្លាប់មន្ត្រីជាន់ខ្ពស់ក្រុមជីហាតអ៊ីស្លាម ក្នុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា
តំបន់ហ្គាហ្សា៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា មន្ត្រីជាន់ខ្ពស់៣នាក់ របស់ក្រុមជីហាតអ៊ីស្លាម ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣។
អ៊ីស្រាអែល បានចាត់ទុកលោក Khalil Bahitini ជាមន្ត្រីប្រតិបត្តិការជាន់ខ្ពស់របស់ក្រុមAl-Quds ជាស្លាបយោធារបស់ចលនាជីហាតអ៊ីស្លាម(PIJ) ជាការគំរាមដែលកើតមានឡើងចំពោះសន្តិសុខជនស៊ីវិលរបស់អ៊ីស្រាអែល និងជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពភេរវកម្មទាំងអស់ពីតំបន់ហ្គាហ្សាភាគខាងជើងទៅកាន់ប្រទេសអ៊ីស្រាអែល ដែលរួមមានទាំងការបាញ់រ៉ុក្កែតពីតំបន់ហ្គាហ្សា ទៅកាន់អ៊ីស្រាអែល កាលពីខែមុន។
មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវដាក់គោលដៅ គឺលោក Jahed Ahnam ជាសមាជិកជាន់ខ្ពស់ របស់កងកម្លាំងរ៉ុក្កែតក្រុមជីហាតអ៊ីស្លាម និងអ្នកប្រតិបត្តិការជាន់ខ្ពស់របស់ក្រុមជីហាតអ៊ីស្លាម លោក Tarek Az Aldin ។
អ៊ីស្រាអែល និយាយថា ក្រុមប្រតិបត្តិការខែលការពារនិងបាញ់រ៉ុក្កែត ហើយកងកម្លាំងការពារជាតិអ៊ីស្រាអែល បានណែនាំជនស៊ីវិលនៅតំបន់ជុំវិញតំបន់ហ្គាហ្សា នៅតែស្ថិតក្នុងទីជិតខាងនៃជំរំដែលត្រូវបានរៀបចំ រហូតដល់ថ្ងៃពុធ។
នៅព្រឹកថ្ងៃអង្គារនេះ អ៊ីស្រាអែល បានប្រកាសបិទផ្លូវនិងទីតាំងជាច្រើនកន្លែង នៅជុំវិញតំបន់ហ្គាហ្សា និងបានណែនាំការធ្វើដំណើរលើផ្លូវផ្សេងទៀតនៅក្នុងតំបន់នៅជិតបរិវេណនោះ។ ខណៈមានការវាយប្រហារពីកងកម្លាំងអ៊ីស្រាអែល ការផ្ទុះជាច្រើនបានកើតឡើងនៅទូទាំងតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃអង្គារនេះ។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្ស១២នាក់ស្លាប់ និង២០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល៕RT