ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលបានឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយខុសច្បាប់។

យោងតាមរបាយការណ៍របស់កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា កម្លាំងជំនាញ បានសហការជាមួយកម្លាំងកងទ័ពជើងទឹក ធ្វើការត្រួតពិនិត្យនាវាចិន មួយគ្រឿង នៅចំណុចនិយាមការលេខ១០°៣៥-១០៣°២២ ក្រោយធ្វើការត្រួតពិនិត្យនិងសាកសួរក្រុមនាវិក បានឲ្យដឹងថា នាវាមានឈ្មោះ តុងហាយ បានចាកចេញពីកំពង់ផែហ៊្វូអានខេត្តហ៊្វូចៀន ប្រទេសចិននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១។ 

គួរបញ្ជាក់ថា នៅលើនាវាមានផ្ទុកមនុស្សចំនួន៣៨នាក់ក្នុងនោះជនជាតិខ្មែរ ចំនួន០២នាក់ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលបានឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយខុសច្បាប់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ