យេរ៉ូសាឡឹម៖ កងទ័ពអាកាសអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ប្រឆាំងនឹងទីតាំងចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរសមុទ្រឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។។នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ធ្នូ ២០២២។

ចំណាត់ការរបស់អ៊ីស្រាអែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតមុននេះនៅភាគខាងត្បូងអ៊ីស្រាអែល ដែលមិនមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវឡើយ ហើយគ្មានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ឡើយ។

កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ "ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតទៅកាន់ទឹកដីអ៊ីស្រាអែល យន្តហោះចម្បាំងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានកំណត់គោលដៅមួយយប់ ទីតាំងផលិតអាវុធដែលជាកម្មសិទ្ធិរបស់អង្គការភេរវករហាម៉ាស ជាកន្លែងដែលគ្រាប់រ៉ុក្កែតរបស់អង្គការភាគច្រើននៅតំបន់ហ្គាហ្សាស្ទ្រីបកំពុងត្រូវបានផលិត" ។

យ៉ាណាមិញ ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ឆ្នេរដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ក៏បានបាញ់រ៉ុក្កែត យ៉ាងតិចចំនួន ៥គ្រាប់ទៅកាន់សហគមន៍អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសដែលនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សាស្ទ្រីបក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាស ប្រភពជិតស្និទ្ធនឹងសន្តិសុខរបស់ហាម៉ាស់ បានប្រាប់ស៊ីនហួដោយបន្ថែមថា កាំជ្រួចប្រឆាំងយន្ដហោះត្រូវបានបាញ់ទៅលើយន្តហោះចម្បាំងអ៊ីស្រាអែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ