ថៃ៖ ក្រសួងសុខាភិបាលប្រទេសថៃបាននិងកំពុងចាក់វ៉ាក់សាំងកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះទ្រង់ទ្រាយធំ ក្នុងនោះឲ្យបាន១០ម៉ឺននាក់ ចន្លោះពីថ្ងៃទី១៣ កញ្ញា ដល់ ១៣ តុលា នេះបើតាមអនុរដ្ឋមន្ត្រីសុខាភិបាល Sathit Pitutecha បញ្ជាក់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន thaipbs ។

ផ្អែកតាមប្រភព តាមការសិក្សាស្រាវជ្រាវពីការឆ្លងកូវីដ១៩ក្នុងចំណោមស្ត្រីមានផ្ទៃពោះ បង្ហាញថា ៦សប្តាហ៍នៃការផ្តល់កំណើតរបស់ស្ត្រីមានផ្ទៃពោះ បន្ទាប់ពីថ្ងៃទី០១ មេសា ឆ្នាំ២០២១ មានស្ត្រី៣២២៣នាក់បានឆ្លងកូវីដ១៩ ក្នុងនោះ ៧៣នាក់បានស្លាប់ ឬ ២.២៦ភាគរយ ហើយទារកកើតថ្មី១៥៤នាក់បានឆ្លងកូវីដ១៩ ឬ ៨.៨៩ភាគរយ។

យោងតាមប្រភពដដែល នៅចន្លោះពីថ្ងៃទី២៩ សីហា ដល់ ០៩ កញ្ញា ស្ត្រីមានផ្ទៃពោះ៦៨៤៣៥នាក់បានទទួលការចាក់វ៉ាក់សាំង ក្នុងនោះ ៥៣៦៩៧នាក់បានចាក់ដូសទី១ ខណៈ១៤៥៥៩បានចាក់ដូសទី២ និង ១៧៩នាក់បានចាក់ដូសទី៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ