ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបង្ហាញមីស៊ីល ICBM និងយន្ដហោះដ្រូន នៅឯព្យុហយាត្រាយោធា នាពេលរាត្រី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ កក្កដា ២០២៣។

លោក គីម ជុងអ៊ុន បានចូលរួមទស្សនា ដោយផ្ទាល់ការធ្វើព្យុហយាត្រាយោធាមួយនាពេលរាត្រី ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំឮកខួបទី៧០នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។ 

ពិធីព្យុហយាត្រាខាងលើដែលបានប្រព្រឹត្ត ទៅនៅឯទីលានគីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ក៏មានការចូលរួម ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់មកពីចិន និងរុស្ស៉ីផងដែរ។

គួរបញ្ជាក់ផងដែរថា អាវុធទំនើបៗជាច្រើនត្រូវបានដាក់បង្ហាញនៅឯព្យុហយាត្រា នេះ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM Hwasong-17 និងមីស៊ីល ICBM ប្រើឥន្ធនៈរឹង Hwasong-18 ព្រមទាំងយន្ដហោះដ្រូនហោះ សម្ញែងនៅលើអាកាស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ