កូរ៉េ៖ យោងតាមអង្គការពីរដែលតាមដានប្រទេសកូរ៉េខាងជើងបានអោយដឹងថា កងទ័ពកូរ៉េខាងជើងត្រូវបានគេប្រទះឃើញនៅក្នុងរូបភាពផ្កាយរណបពាណិជ្ជកម្ម ហាក់ដូចជាកំពុងរៀបចំសម្រាប់ការធ្វើព្យុហយាត្រាយោធា។

ជាក់ស្តែង កាលបរិច្ឆេទដែលអាចធ្វើទៅបានសម្រាប់ព្រឹត្តិការណ៍បែបនេះមិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែកូរ៉េខាងជើងបានប្រើក្បួនដង្ហែនាពេលថ្មីៗនេះដើម្បីបង្ហាញឧបករណ៍យោធាថ្មី រួមទាំង មីស៊ីលផ្លោងធំ ទៀតផង។

កម្មវិធី 38 ខាងជើង (38 North programme) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយនៅលើបណ្តាញធ្វីតធើមួយថ្ងៃព្រហស្បតិ៍ ដោយដកស្រង់រូបថតផ្កាយរណបមួយដែលបង្ហាញពីការរៀបចំទ័ពនៅឯទីលានហ្វឹកហ្វឺន Mirim ទីក្រុងព្យុងយ៉ាង ថា ការអនុវត្តសម្រាប់ក្បួនដង្ហែរធំៗជាទូទៅចាប់ផ្តើមពី ១-២ ខែ ជាមុន (ពេលខ្លះច្រើនជាងនេះ)។ ក្រុមនេះបានបន្ថែមថា នេះអាចបង្ហាញពីក្បួនដង្ហែរយោធានាខែតុលាខាងមុខនេះ ដូចដែលបានឃើញកាលពីឆ្នាំមុន។

យ៉ាងណាម៉ិញ NK Pro ជាអង្គការដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានប្រើក្បួនព្យុហយាត្រាយោធាកាលពីអតីតកាលដើម្បីបង្កើនការតាំងចិត្តផ្ទៃក្នុង និងបង្ហាញពីការវិវត្តអាវុធចុងក្រោយរបស់ខ្លួនដល់ពិភពលោក។

របាយការណ៍ NK Pro បាននិយាយទៀតថា រូបភាពផ្កាយរណបបានបង្ហាញពីអ្វីដែលហាក់ដូចជារថយន្តយោធារាប់សិបគ្រឿង និងក្រុមយ៉ាងតិច ១៤ ក្រុម ដែលមានទាហានប្រហែល ៣០០ នាក់ នៅខាងក្នុងទីលានហ្វឹកហាត់ ក្បួនដង្ហែរកាលពីថ្ងៃច័ន្ទ ហើយកងទ័ពត្រូវបានគេឃើញម្តងទៀតនៅក្នុងរូបភាពពីថ្ងៃពុធ។

គួររំលឹកថា ប្រទេសកូរ៉េខាងជើងក៏ប្រហែលជាធ្វើដើម្បីរំលឹកដល់ថ្ងៃទី ៨ ខែតុលា នៅពេលដែលមដឹកនាំប្រទេសគឺ លោក គីម ជុងអ៊ុន នឹងប្រារព្ធខួប ១០ឆ្នាំ នៃការក្លាយជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ