ប៉េកាំង ៖ ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ពីការវិវត្តថ្មីៗជុំវិញការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ដោយអំពាវនាវឱ្យភាគីទាំងពីររក្សាការអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី។ នេះបើយោងតាមសំណេរ លើផេកហ្វេសប៊ុកផ្លូវការរបស់ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរអាចរក្សាការអត់ធ្មត់ ធ្វើការឆ្ពោះទៅទិសដៅតែមួយ ធ្វើការពិគ្រោះយោបល់ដោយមិត្តភាព ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ និងស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានឱ្យបានឆាប់បំផុត ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងណាមួយ»។
បន្ថែមពីនេះ ភាគីចិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបន្តដើរតួនាទីស្ថាបនា ក្នុងការជំរុញការបន្ធូរបន្ថយភាពតានតឹង តាមរបៀបរបស់ខ្លួនផ្ទាល់៕
