ហ្សាកាតា៖ ចំនួនអ្នកស្លាប់ នៅតែបន្តកើនឡើង នៅក្នុងសោធនាដកម្មហិង្សាមួយដែលបង្កឡើងរវាងអ្នកគាំទ្រចាញ់ និងអ្នកគាំទ្រឈ្នះ ប៉ះទង្គិចជាមួយមន្ត្រីប៉ូលិស នៅជំនួបរវាងក្រុម Arema បានភ្លាត់ចាញ់ក្រុម Persebaya ក្នុងលទ្ធផល ៣-២ នៃលីគកំពូលឥណ្ឌូនេសុី។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ០៤ តុលា ២០២២។
មនុស្សជាង៣០០នាក់បានចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ ស្របពេលដែលមនុស្សជាង ១៧៥នាក់បានបាត់ជីវិតក្នុងនោះក៏មានមន្ត្រីប៉ូលិសផងដែរ។
FIFA បានចេញលិខិតបើកការស៊ើបអង្កេតទៅលើមន្ត្រីប៉ូលិសឥណ្ឌូនេសុី ដែលយកដុំថ្មវាយអ្នកគាំទ្រ និងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើសគម្រិតដែលធ្វើឱ្យអ្នកគាំទ្រពិបាកដង្ហើម។
ជុំវិញករណីនេះ ប្រធានាធិបតីឥណ្ឌូនេសុី លោក Joko Widodo បានចាត់ទុក្ខថានេះជាសោធនាដកម្មដ៏អាក្រក់បំផុតនៅក្នុងវិស័យកីឡានៅក្នុងប្រទេសឥណ្ឌូណេសុី៕