យោងសេចក្តីប្រកាសព័ត៌មានក្រសួង សុខាភិបាល ចុះថ្ងៃទី១មេសា២០២១នេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ បានស្លាប់ដោយសារជំងឺនេះ។ 

ទី១ ស្ត្រីខ្មែរ អាយុ ៧០ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាមប្រចាំកាយ រួមទាំងមានវិបត្តិផ្លូវដង្ហើមធ្ងន់ធូរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានអាសយដ្ឋានក្នុងខណ្ឌចំការមន។

ទី២ ស្ត្រីខ្មែរអាយុ ៦៧ឆ្នាំ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានអាសយដ្ឋាន ក្នុងខណ្ឌដូនពេញ។

សូមជម្រាបជូនថា មកទល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន១៦នាក់ហើយបានស្លាប់ គឺស្រ្តី៩នាក់ និងបុរស៧នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ