(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់បានជាស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកជំងឺកូវីដ១៩ទាំង២៣នាក់ មានជនជាតិខ្មែរចំនួន១០នាក់, ជនជាតិចិន១១នាក់, ជនជាតិសង្ហបុរីម្នាក់ និងជនជាតិឥណ្ឌូនេស៉ីម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង និងកណ្តាល។

ចំណែកអ្នកជាសះស្បើយចំនួន៥នាក់វិញ គឺមាន៣នាក់ជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិឆេក ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ