រីយ៉ាដ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើននៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០៨ មិថុនា ២០២៣។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ជាដំណើរទស្សនកិច្ចដែលរំពឹងទុកជាច្រើនចំពេលទំនាក់ទំនងមានការរអាក់រអួលដោយសារតែការខ្វែងគំនិតគ្នាកាន់តែស៊ីជម្រៅពីគោលនយោបាយអ៊ីរ៉ង់ដល់បញ្ហាសន្តិសុខក្នុងតំបន់ តម្លៃប្រេង និងសិទ្ធិមនុស្ស។
ទីក្រុងវ៉ាស៊ីនតោនក៏សង្ឃឹមថានឹងមានការសន្ទនាបន្ថែមទៀតស្តីពីការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌី និងអ៊ីស្រាអែលដែលអាចកើតមាន ខណៈពេលដែលការប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិន និងរុស្ស៊ីនៅក្នុងតំបន់ រួមទាំងអ៊ីស្រាអែល ជម្លោះនៅយេម៉ែន ភាពចលាចលនៅស៊ូដង់ផងដែរ។
គួរបញ្ជាក់ផងដែរថា អារ៉ាប៊ីសាអូឌីត បាននិងកំពុងចំណាយប្រាក់រាប់រយពាន់លានដុល្លារដើម្បីប្រែក្លាយ និងបើកសេដ្ឋកិច្ចរបស់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅ៕RT