បរទេស៖ ជំនួយការរបស់លោក Khan បាននិយាយថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រូវបានចាប់ខ្លួនដោយយោធា។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣។

ទូរទស្សន៍ក្នុងស្រុក Geo TV រាយការណ៍ថា លោក Khan ត្រូវបានឃុំឃាំងនៅតុលាការក្រុង Islamabad ពាក់ព័ន្ធនឹងករណីពុករលួយ។ 

ករណីពុករលួយរបស់លោក Khan គឺជាករណីមួយក្នុងចំណោមជាង 100 ករណីដែលបានចុះបញ្ជីប្រឆាំងនឹងគាត់ចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងការបោះឆ្នោតសភាកាលពីខែមេសាឆ្នាំមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ