ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានគេស្គាល់ថាជា ពហុកីឡដ្ឋានដ៏ធំរបស់កម្ពុជា ដែលកំពុងតែសាងសង់ក្នុងការត្រៀមព្រឹត្តកាណ៍ Sea Game ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

យ៉ាងណាមិញ នៅពេលពហុកីឡដ្ឋានមរតកតេជោ សាងសង់រួចរាល់នោះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារស្វាគមន៍ការប្រកួតលើកដំបូង ដោយតម្រូវឱ្យជួបក្រុមជម្រើសជាតិចិន ដែលជាប្រទេសផ្ដល់ជំនួយសម្រាប់គម្រោងកីឡាដ្ឋានដ៏ទំនើបមួយក្នុងតំបន់នេះ។

ដូចនេះមានន័យថា បើសិនជាការប្រកួតអាចកើតឡើងក្នុងឆ្នាំ២០២១ វាជាការប្រកួតគម្រប់ខួប ២០ឆ្នាំរវាងក្រុមទាំងពីរ ក្រោយការជួបគ្នាលើកចុងក្រោយនៅទឹកដីកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ