បរទេស៖ ប្រទេសមួយនៃប្រជាជាតិអាស៊ានបានរកឃើញវីរុស“Mu”និង“Lambda” រកឃើញនៅតំបន់ភាគខាងកើត។ ទីភ្នាក់ងារព័ត៌មាន Thestar បានចេញផ្សាយថ្មីៗនេះថា ក្នុងការធ្វើតេស្តរកមេរោគឆ្លងចំពោះការធ្វើដំណើរឆ្លងដែនតាមកប៉ាល់របស់ជនបរទេសចូលតំបន់ Labuanនៃប្រទេសម៉ាឡេស៊ី គេរកឃើញមានជនបរទេសពីរនាក់សង្ស័យថា មានប្រភេទវីរុស “Mu” និង “Lambda”។
យ៉ាងណាមិញ វេជ្ជបណ្ឌិតរបស់ម៉ាឡេស៊ី ថា ករណីមួយក្នុងចំណោមករណីនោះ អាចបណ្តាលឱ្យមានអត្រាឆ្លងខ្ពស់ណាស់។ ទោះយ៉ាងយ៉ាងណាក៏ដោយ អាជ្ញាធរតំបន់នោះ បានបញ្ជូនសំណាកទៅមន្ទីពិសោធន៍ធំម្តងទៀត។
ប្រភពបន្តថា ក្រោយពីរកឃើញករណីទាំងពីរខាងលើហើយ សមាជិកនាវិកទាំង២៨ នៅលើកប៉ាល់ត្រូវបានដាក់ឲ្យធ្វើចត្តាលីស័កយ៉ាងតឹងរឹង៕