ហ្វីលីពីន៖ ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានចេញផ្សាយ នាថ្ងៃទី២៤ វិច្ឆិកា ២០២១នេះថា បេក្ខភាពប្រធានាធិបតីរបស់ហ្វីលីពីន Marcos Jr បានធ្វើតេស្តរកសារធាតុញៀន ប្រភេទ កូកាអ៊ីន។
ការធ្វើតេស្តរកសារធាតុញៀន ប្រភេទកូកាអ៊ីន ធ្វើឡើងក្រោយពីលោក Rodrigo Duterte បានអះអាងថា មានបេក្ខភាពប្រធានាធិបតី បានលួចប្រើប្រាស់សារធាតុញៀន ដោយនេះជាអំពីខុសច្បាប់មួយ ប៉ុន្តែលោក មិនបានបញ្ចេញឈ្មោះថាជានរណាម្នាក់នៅឡើយទេ។
យ៉ាងណាក៏ដោយ លោក Marcos Jr ត្រូវបានគេចាត់ទុកជាបេក្ខភាពប្រធានាធិបតី ដ៏មានសក្តានុពលមួយរូប ដែលអាចយកឈ្នះក្នុងការបោះឆ្នោតនៅពេលខាងមុខ ក្នុងឆ្នាំ២០២២ ដើម្បីជំនួសតំណែងលោក Rodrigo Duterte។
គួរបញ្ជាក់ថា លទ្ធផលចេញមក បានបង្ហាញថា លោក Marcos Jr ដែលជាកូនប្រុសរបស់ លោក Ferdinand Marcos អតីតប្រធានាធិបតី មិនបានប្រើប្រាស់សារធាតុញៀននោះទេ៕