ឡង់ដ៍៖ របាយការណ៍ចុងក្រោយបានបង្ហាញថា គិតមកទល់ពេលនេះ មនុស្សប្រមាណជាង ១០លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ៣ ឬ ដូសជំរុញនៅក្នុងចក្រភពអង់គ្លេស ស្របពេលដែលប្រទេសអឺរ៉ុបមួយនេះនឹងចាប់ផ្តើមប្រើប្រាស់សាកល្បងថ្នាំព្យាបាលវីរុសរបស់ក្រុមហ៊ុនឱសថអាមេរិក Merck នៅចុងខែវិច្ឆិកានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៨ វិច្ឆិកា ២០២១។

កាលពីសប្តាហ៍មុន អង់គ្លេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ បង្កើតឡើងដោយក្រុមហ៊ុន Merck & Co និង Ridgeback Biotherapeutics ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ទន្ទឹមនេះ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រ នៃទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស លោក ស៊ូសាន ហ៊ប់ខីន (Susan Hopkins) បាននិយាយថា អង់គ្លេសនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ម៉ុលនូភីរ៉ាវៀ(molnupiravir) របស់ក្រុមហ៊ុន Merck នៅចុងខែនេះ ឬនៅដើមខែធ្នូខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ