អង្គការសុខភាពពិភពលោក បានអះអាងថា ជាង 50% នៃចំនួនប្រជាជនអឺរ៉ុបនឹងឆ្លងកូវីដបំប្លែងថ្មី Omicron ក្នុងរយៈពេល 6-8 សប្តាហ៍ខាងមុខ
បរទេស៖ លោកវេជ្ជបណ្ឌិត Hans Kluge នាយកប្រចាំតំបន់អ៊ឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Copenhagen នៅថ្ងៃនេះថា ប្រទេសចំនួន 53 នៅក្នុងតំបន់អឺរ៉ុបបានឆ្លងកូវីដបំប្លែងថ្មី Omicron ជាង ៧លានករណីនៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ 2022 ដែលជាតួលេខកើនឡើងទ្វេដង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១១ មករា ២០២២។
គិតត្រឹមថ្ងៃទី ១០ ខែមករា ប្រទេសចំនួន 26 នៅអឺរ៉ុបបានរាយការណ៍ថាជាង 1% នៃចំនួនប្រជាជនរបស់ពួកគេបានឆ្លងកូវីដបំប្លែងថ្មី Omicron ។
ទោះបីជាអត្រានៃការស្លាប់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យមានកម្រិតទាបជាងរលកមុនក៏ដោយ តែទំហំនៃការឆ្លងកូវីដបំប្លែងថ្មី Omicron លឿនបំផុតដែលមិនធ្លាប់មានពីមុនមក ។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Kluge បាននិយាយថា "វាកំពុងប្រឈមនឹងប្រព័ន្ធសុខភាព និងការផ្តល់សេវានៅក្នុងប្រទេសជាច្រើន ដែលOmicron រីករាលដាលយ៉ាងលឿន បានគំរាមកំហែងនឹងគ្របដណ្ដប់លើប្រទេសជាច្រើនទៀត" ។RT