អន្តជាតិ៖ មន្ត្រីប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន០៤នាក់បានស្លាប់ និង១៩ នាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ West Bank។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ តុលា ២០២២។

អំពើហឹង្សាបានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលមួយចំនួនធំបានចូលទៅក្នុងទីក្រុង Nablus ហើយត្រូវបានប្រទះឃើញដោយកងកម្លាំងសន្តិសុខប៉ាឡេស្ទីន និងអ្នកប្រយុទ្ធប្រដាប់អាវុធ។

យ៉ាងណាមិញ ក្រសួងបានរាយការណ៍ថាជនជាតិប៉ាឡេស្ទីនម្នាក់ទៀតត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ដែលលើកនេះនៅទីក្រុង Ramallah ដែលជាទីស្នាក់ការកណ្តាលរបស់អាជ្ញាធរប៉ាឡេស្ទីននៅកណ្តាល West Bank ។

គួររម្លឹកផងដែរថា កាលពីខែឧសភា ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់អ្នកកាសែត Al Jazeera Shireen Abu Akleh ខណៈពេលដែលនាងកំពុងបំពេញភារកិច្ចនៅទីក្រុង Jenin ក្នុងតំបន់ West Bank៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ