បាងកក៖ គ្រូបង្រៀនអាយុ ៣៩ ឆ្នាំម្នាក់បានស្លាប់នៅថ្ងៃបន្ទាប់ពីនាង បានចាក់វ៉ាក់ AstraZeneca ជាដូសទី២ ខណៈដូសទី១ គឺវ៉ាក់សាំង Sinovac របស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Thaiger នៅថ្ងៃទី២១ កក្កដា ២០២១៕

ក្រោមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលថៃដែលហៅថា “វ៉ាក់សាំងលាយបញ្ចូលគ្នា” ការចាក់វ៉ាក់សាំង AstraZeneca គឺត្រូវបានប្រើជាដូសទី ២ និង Sinovac សម្រាប់ប្រើដូសទី១ ។ គេយល់ថាវ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពជាងប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលអាចមានប្រសិទ្ធិបានខ្ពស់ ដែលកំពុងរាលដាលនៅប្រទេសថៃ។ 

បើតាមបុរសជាស្វាមី អ្នកទាំងពីរបានចាក់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃច័ន្ទនៅមន្ទីរពេទ្យ Prachuap ។ ពួកគេទាំងពីរបានចាប់ផ្តើមជួបប្រទះនូវផលប៉ះពាល់ទូទៅនៃអាការៈ ឈឺក្បាល និងក្តៅខ្លួន។ លុះដល់ពេលល្ងាចស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានអាការៈចង់ក្អួត ចង្កោរ ខុសប្លែកពីធម្មតា ដោយនៅម៉ោងប្រមាណ ៧យប់នាងក៏បានស្លាប់បាត់ទៅ។

យ៉ាងណាមិញ ក្រសួងសុខាភិបាលសាធារណៈត្រូវការស៊ើបអង្កេតបន្ថែមទៀត ខណៈស្រីជាគ្រូបង្រៀនដែលបានស្លាប់រូបនោះ មានជំងឺប្រចាំកាយស្រាប់គឺលើសឈាម។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានអ្នកស្លាប់នៅក្នុងប្រទេសថៃដែលទាក់ទងដោយផ្ទាល់ទៅនឹងវ៉ាក់សាំងកូវីដ១៩ នោះទេ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ