បុរសជនជាតិបរទេសម្នាក់ ទៅរកសេវាកម្មផ្លូវភេទ ត្រូវខាងស្រីលួចទូរស័ព្ទរួចរត់ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ កាលវេលាម៉ោង១០យប់ថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០២០ត្រង់ចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ បុរសជនជាតិចិនដែលជាជនរងគ្រោះបានទៅរកសេវាកម្មផ្លូវភេទនៅចំណុចវត្តភ្នំ រហូតពួកគេនិយាយត្រូវគ្នាក៏ជិះម៉ូតូកង់បីទៅដេកផ្ទះសំណាក់មួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ ៣១០ តែដោយសារ បុរសដែលជាជនរងគ្រោះ គ្មានខ្សែឆ្នាំងសាកសម្រាប់បញ្ចូលទូរស័ព្ទ(មិនបញ្ជាក់ម៉ាក) ពួកគេក៏ជិះម៉ូតូកង់បី ត្រឡប់មកចំណុចវត្តភ្នំវិញ ដើម្បីរកទិញខ្សែឆ្នាំងសាក ខណៈពេលកំពុងចូលទិញបុរសជនរងគ្រោះ ក៏បានផ្ញើទូរស័ព្ទជាមួយនារីជាជនសង្ស័យ ពេលនោះនារីខាងលើក៏ឃើញឱកាសល្អ ក៏យកទូរស័ព្ទនេះឲ្យបក្សពួករត់គេចខ្លួនបាត់ស្រមោល ហើយនារីជនសង្ស័យបានរត់គេចខ្លួនទៅដល់ចំណុចដើមពោធិ៍ផ្លូវព្រះស៊ីសុវត្ថិ តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបាន។
នារីជនសង្ស័យមានឈ្មោះ ប៉ែន ស្រីពៅ អាយុ ៣៨ ឆ្នាំ មុខរបរបម្រើសេវាកម្មផ្លូវភេទ។
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានបញ្ជូននារីដែលជាជនសង្ស័យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរ តាមរកបក្សពួកនិងចាត់ការតាមនីតិវិធីច្បាប់៕