មូស្គូ៖ ទីក្រុងមូស្គូបានប្រកាសនៅថ្ងៃច័ន្ទថា នាវាចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងបានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកដែលចាប់ផ្តើមនៅសប្តាហ៍នេះជាមួយកងទ័ពជើងទឹករបស់ទីក្រុងប៉េកាំង ខណៈដែលរុស្ស៊ី និងចិនបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅចំពេលមានសម្ពាធពីលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NDTV នៅថ្ងៃទី ១៩ ធ្នូ ២០២២៕

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅចន្លោះថ្ងៃទី 21 និង 27 ខែធ្នូ នៅសមុទ្រចិនខាងកើត ដោយមានគោលបំណង "ពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក" រវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

យ៉ាងណាមិញ គោលដៅចម្បងនៃសមយុទ្ធនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងសហព័ន្ធរុស្ស៊ី និងសាធារណៈរដ្ឋប្រជាមានិតចិន រក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ