អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់ទៅធនាគារ Sacombank Cambodia សាខានៅទីតាំងផ្ទះលេខ២៧៤ វិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា  ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងខាងលើនៅថ្ងៃដែលបានប្រកាសនេះ រឺបន្ទាប់ពីថ្ងៃដែលប្រកាស ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង

មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ