ក្រសួងសុខាភិបាល ប្រកាសផ្លូវការ៖ ករណីអ្នកជំងឺមានវិជ្ជមានកូវីដ១៩ បានស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែ
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការអំពីអ្នកជំងឺម្នាក់ទៀត អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសបញ្ជាក់ថា អ្នកជំងឺស្លាប់បាត់បង់ជីវិតនេះ មានអាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ។