គូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីសម៉ាល់ សាបរីយ៉ាកូប (Ismail Sabri Yaakob) ខកខានពិធីស្បថចូលកាន់តំណែងគណៈរដ្ឋមន្រ្តីថ្មីរបស់គាត់នៅថ្ងៃច័ន្ទទី ៣០ ខែសីហានេះខណៈដែលគាត់នៅដាច់ដោយឡែកពីគេបន្ទាប់ពីត្រូវបានប្រកាសថាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ ១៩ ។

សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រីបានសរសេរថា“ នាយករដ្ឋមន្រ្តីនឹងមិនចូលរួមក្នុងការបង្ហាញលិខិតតែងតាំងនិងពិធីស្បថចូលកាន់តំណែងរបស់រដ្ឋមន្រ្តីសហព័ន្ធនិងអនុរដ្ឋមន្រ្តីសហព័ន្ធនៅចំពោះមុខស្តេចម៉ាឡេស៊ី នៅរសៀលនេះ។

គួរបញ្ជាក់ថា លោក Ismail Sabri ដែលជាអនុប្រធាន UMNO បានឡើងកាន់តំណែង ដោយមានការគាំទ្រពីសមាជិកសភា ១១៤ នាក់ដែលច្រើនជាងពាក់កណ្តាលនៃសមាជិកសភាសរុប ២២០ នាក់នៅក្នុងប្រទេស។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ