សូមប្រញាប់រុសរាន់! ក្រសួងប្រកាសទាំងយប់ អោយពលរដ្ឋដែលបានទៅហាង Zando និង Pedro ធ្វើចត្តាឡីស័កបន្ទាន់នៅសណ្ឋាគារសុខា
4 ឆ្នាំ មុន
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែលធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវត្រសក់ផ្អែម និងហាងលក់ទំនិញ PEDRO ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។