ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦១៦នាក់ថែមទៀត និងអ្នកជំងឺចំនួន១៩០នាក់ជាសះស្បើយ ខណៈអ្នកជំងឺស្លាប់៣នាក់ ដោយសារកូវីដ១៩
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦១៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ និងអ្នកជំងឺចំនួន១៩០នាក់ បានជាសះស្បើយ ខណៈអ្នកជំងឺស្លាប់៣នាក់ ដោយសារកូវីដ១៩។