(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសអំពីករណីជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យជោរៃបានឱ្យដឹងថា បុរសជនជាតិបារាំងអាយុ៨៦ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទី ថ្ងៃត្រង់ ។