ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មានស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៨ឆ្នាំ ដោយសារជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ ដែលរស់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩៖២០នាទីព្រឹក។